ភ្ញាក់ពីគេងបាត់អូនទៅណា I'M SO LONELY

វង្វែងវង្វាន់រកអូនមិនឃើញ I'M SO វក់វី

អង្គុយចុះស្រក់ទឹកភ្នែកស្ទើរតែ Crazy

IT'S HARD INSIDE CAN U JUST FORGIVE ME(2ដង)

មិនដែលខ្វល់យល់តែពីចិត្តខ្លួនឯង

មិនដែលCAREហើយចាត់ទុកស្នេហ៍នេះគឺជាល្បែង

NOW I'M LOW THE IS SO MUCH PAIN

ពិបាកទ្រាំគឺបានត្រឹមទឹកភ្នែក

បានត្រឹមអង្គុយនឹកពេលអូនមិននៅ

ស្តាយក្រោយក៏ហួសពេលដែរ

បានត្រឹមអង្គុយគិតហេតុអ្វីអូនចេញទៅ

ស្តាយក្រោយក៏ហួសពេលដែរ

ស្ទើរឆ្គួតរោគចិត្តពេលដែលបងនឹកអូន

ភ្ញាក់ឡើងក្បែរស្រាដែលមិនមែនជាស្ងួន

ខ្លួនដែលបងធ្លាប់តែប៉ះតែឥឡូវបាត់សូន្យ

ក្លិនទឹកអប់ក៏រលាយបាត់នៅសល់តែរូបថតស្ងួន

យល់សប្តិឃើញអូនកំពុងតែគេងអោបបង

ពេលភ្ញាក់ដឹងខ្លួនគឺមានតែភាពសៅហ្មង

ស្ទើរកើតរោគចិត្តពេលនឹកអូនម្តងៗ

អង្វរព្រះសំពះមេឃសូមអោយអូនវិលមកជួបបង

ភ្ញាក់ពីគេងបាត់អូនទៅណា I'M SO LONELY

វង្វែងវង្វាន់រកអូនមិនឃើញ I'M SO វក់វី

អង្គុយចុះស្រក់ទឹកភ្នែកស្ទើរតែ Crazy

IT'S HARD INSIDE CAN U JUST FORGIVE ME(2ដង)

Rap:

ទោះបីជាបែកក៏នៅស្រែកហៅរកអូន

រឿងទាំងប៉ុន្មានក៏ត្រូវហែកចេញពីទ្រូង

អ្វីដែលនាងគិតវាត្រូវឈឺដូចកាំបិត

គិតតែស្មោះតែមិនពិតផ្លូវជីវិតបានបញ្ចប់

ស្គាល់ស្នេហ៍មួយភ្លែតតែវាឈឺពេលចាប់ហែក

ព្រោះតែអ្នកបានបំបែក វាកាពិតមិនយល់សប្តិ

រាប់ឆ្នាំរាប់ខែរស់នៅក្រោមឡើងបែកស្នេហ៍

មិនបាច់ប្រាប់ក៏ដឹងដែរនាងជាអ្នករងទាំងអស់

ខំស្មោះនឹងចិត្តវាក្បត់មិនចេះគិត

លួចមានស្រីខាងក្រៅឮគិតជាចំណូលចិត្ត

ធ្វើបាបអ្នកដ៏ទៃអោយនាងឈឺរីងរៃ

ឥឡូវនាងទៅបាត់ តើអ្នកខំយំធ្វើអី?

មិនបាច់និយាយសួថានាងបាត់ទៅណា

ស្នេហ៍មានរស្មីឥឡូវសល់ត្រឹមបន្លា

មានគិតដែរទេថានាងឈឺចាប់ប៉ុនណា

ឮក៏អ្នកមិនដឹងឮគិតត្រឹមជាសង្សារ

នេះជាស្នេហាមិនមែនជា GAME

កុំយកស្នេហារបស់នាងយកទៅលេង

នាងមានបេះដូង នាងក៏ចេះឈឺ

មានការអត់ទ្រាំ នាងក៏ចង់មានពន្លឺ

ពេលមានស្នេហាត្រូវរក្សាវាអោយគង់

កុំចាំដល់ពេលបាត់ទើបអ្នកមកអង្គុយយំ

វិប្បដិសារីឥឡូវមានទុក្ខប៉ុនភ្នំ

បាត់បងមនុស្សស្រីធ្លាប់ក្បែរដៃពេលពីមុន។

Produced by 50K​ Plus