ADD FACEBOOKបងមួយបានទេ?

ទំនេរគ្រាន់នឹងឆាតផាលេង

និយាយត្រង់មិនចេះបែកស្តាំឆ្វេង

ចង់ស្គាល់រាប់អានគ្នាត

សាច់បងថាខ្មៅក៏មិនខ្មៅ

ហើយសក៏ដូចជាមិនស

តែសក់មើលទៅដូចលាបពណ៍

ចង់ល្អមិនខ្មាស់គេទេអី។

(*)ស្រឡាញ់មុខមើលទៅកំប្លង់ៗ

តែអន់ចង់ពេលឃើញក្បាលពោះ

ធំណាស់មើលទៅធំហួស

អន់ពោះតែបានមុខយោង

ចំណោមប្រុសគេដើរម៉ាកានរ

ពោះគេមើលទៅស្មើរលោង

តែពេលក្រឡេកមើលទៅបង

ក្បាលពោះឡើងធំអ្នកណាគេយកទៅ។

ស្រឡាញ់អូនថាស្រឡាញ់អោយហើយ

កុំគិតមុខក្រោយទាន់សេវាមកដល់

បង្អាប់លេងតែកុំធ្វើមុខឆ្ងល់

កុំជ្រួលច្របល់សម្រួលចិត្តអោយនឹង

មួយផែនដីមានតែអូនមួយគត់

សប្បាយបំផុតពេលធ្វើអោយគេខឹង

អូនស្លូតហើយរឹងក៏មិនរឹង

លេងបងប៉ុន្នឹងដល់ផ្ទះដេកលក់ស្រួល។

(*២ដង)

ចប់